ដំណើរទស្សនៈកិច្ចជាមួយ គណៈប្រតិភូ សមាគមន៍ធុរកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និង វប្បធម៌ តប់ស៊ីប៊ីរី នៃទីក្រុង Novosibirsk ប្រទេសរុស្សី

នារសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក រួមនឹង មន្ទីរពាក់ពន្ធ័ អញ្ជើញធ្វើ ដំណើរទស្សនៈកិច្ចជាមួយ គណៈប្រតិភូ សមាគមន៍ធុរកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និង វប្បធម៌ តប់ស៊ីប៊ីរី នៃទីក្រុង Novosibirsk  

កិច្ចទទួលស្វាគមន៍ និងជួបពិភាក្សា ការងារជាមួយ គណៈប្រតិភូ សមាគមន៍ធុរកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ច និង វប្បធម៌ តំបន់ស៊ីប៊ីរី នៃទីក្រុង Novosibirsk ប្រទេសរុស្សី

នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក រួមនឹង មន្ទីរពាក់ពន្ធ័ ទទួលស្វាគមន៍ និងជួបពិភាក្សា ការងារជាមួយ គណៈប្រតិភូ សមាគមន៍ធុរកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ច និង វប្បធម៌ តំបន់ស៊ីប៊ីរី នៃទីក្រុង Novosibirsk ប្រទេសរុស្សី។          

កិច្ចទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន MECURY CAPITAL មកពីប្រទេសសិង្ហបូរី

នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន MECURY CAPITAL មកពីប្រទេសសិង្ហបូរីដែលដឹកនាំដោយ លោក គ្រីស្តូហ្វើតាន់(ChristopherTan)នាយកប្រតិបត្តិ និងគណៈប្រតិភួ ៣រូបទៀត។ គោលបំណងនៃកិច្ចពិភាក្សាផ្តោតលើចំនុចសំខាន់ចំនួន៥ដូចខាងក្រោម៖ ១ ការអភិវឌ្ឍន៍លើវិស័យអប់រំ ២ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ៣ សេវាកម្មលើផ្នែកធនធានមនុស្ស ៤ វិស័យគិលានុបដ្ឋាយិកា ៥ កាឡានុវត្តន៍ភាពនៃពាណិជ្ជកម្ម ៕

កិច្ចប្រជុំស្តីពី ៖ ការត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦លើកទី២ និងបុណ្យឆ្លងឆ្នាំសកល

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពី ៖ ការត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦លើកទី២ និងបុណ្យឆ្លងឆ្នាំសកល ក្រោមអធិបតីភាព ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ។