អបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៦ ឈានចូល ២០១៧

នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៦ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិធីបិទកម្មវិធីការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៦ ឈានចូល ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុព្រមទាំងលោកជំទាវ រួមនឹង ឯកឧត្តម សុខ ផន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ នៅរមណីយដ្ឋានឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ។

ពិធីបើកសម្ភោធការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៦ ឈានចូល ២០១៧

នាល្ងាចថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិធីបើកសម្ភោធការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៦ ឈានចូល ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុព្រមទាំងលោកជំទាវ រួមនឹង ឯកឧត្តម យន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង លោកជំទាវ នៅរមណីយដ្ឋានឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ។

Sea Festival at Preah Sihanouk Province

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ សភាពាណិជ្ជកិម្មខេត្តព្រះសីហនុបានចូលរួមបើកសម្ភោធពីបុណ្យសមុទ្រ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុនសែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅឆ្នេរឯករាជ្យខេត្តព្រះសីហនុ។  

កិច្ចពិភាក្សាការងារស្តីពីការអភិវឌ្ឍន៍នៅក្នុងកំពង់ផែនិងកាលានុវត្តន៍ភាពការងារវិនិយោគ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកនឹងក្រុមហ៊ុន Hong Kong TradeDevelopment council ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លូ គឹមឈុន ប្រតិភូនៃរាជរដ្ឋាភិបាលនិងជាប្រធានអគ្គនាយកកំពង់ផែស្វយត័ក្រុងព្រះសីហនុ ដើម្បីពិភាក្សាការងារស្តីពីការអភិវឌ្ឍន៍នៅក្នុងកំពង់ផែនិងកាលានុវត្តន៍ភាពការងារវិនិយោគ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hong Kong Trade Development Council

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនHong Kong Trade Development Council គោលបំណងនៃជំនួបពិភាក្សាគឺផ្តោតសំខាន់លើ ៖ ការចែករំលែកពត័មានពាណិជ្ជកម្មក្នុងខេត្តថ្មីៗនៃកាលានុវត្តន៍ភាពវិនិយោគ។