សិក្ខាសាលាពីគ្រោះយោបល់ស្តីពីសេចក្តីព្រាងប្រកាសនិងការកំណត់កម្រៃបែបបទគយ…..

នា ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមសិក្ខាសាលាពីគ្រោះយោបល់ស្តីពីសេចក្តីព្រាងប្រកាសនិងការកំណត់កម្រៃបែបបទគយ ក្រៅការិយាល័យគយ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា រាជធានីភ្នំពេញ ។

កិច្ចប្រជុំពិភាក្សាស្វែងរកដៃគូរពាណិជ្ជកម្មរវាងពាណិជ្ជករឥណ្ឌា និងពាណិជ្ជករកម្ពុជា​ស្តីពីវិស័យសំណង់ និងផលិតផលសេរ៉ាមិក នៅទីក្រុងអាហិមដាបាត ប្រទេសឥណ្ឌា

នាថ្ងៃទី០៧-០៨ ខែកុម្ភៈ ​ឆ្នាំ២០១៧ លោក សុខ ព្រឹកព្រាង លេខាធិការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាស្វែងរកដៃគូរពាណិជ្ជកម្មរវាងពាណិជ្ជករឥណ្ឌា និងពាណិជ្ជករកម្ពុជា​ស្តីពីវិស័យសំណង់ និងផលិតផលសេរ៉ាមិក នៅទីក្រុងអាហិមដាបាត ប្រទេសឥណ្ឌា ដឹកនាំដោយ លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៏ទីផ្សារនៃក្រសួងពាណិជ្ជកម្ម។ គោលបំណងនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់ទៅលេីការនាំចេញផលិតផលសេរ៉ាមិកមកកាន់ប្រទេសកម្ពុជា៕

កិច្ចទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ធនាគារ RHB ឥណ្ឌូឆៃណា

នាថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក លីម លូ សេង អគ្គនាយក ធនាគារ RHB ឥណ្ឌូឆៃណា។