កិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រភូថៃស្តីពីវិស័យវិនិយោគ ផ្នែកពាណិជ្ជកម្មនិងទេសចរណ៍

នាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកសមាជិកាទទួលជួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ក្រោមអធិបតីភាពលោកផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពីវិស័យវិនិយោគ ផ្នែកពាណិជ្ជកម្មនិងទេសចរណ៍
ក្នុងខេត្តព្រះសីហនុហើយកិច្ចប្រជុំនេះប្រារព្វធ្វើនៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ។
គោលបំណងនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់ទៅលើវិស័យសំណង់ គ្រឿងបរិក្ខារពេទ្យ ថាមពលអគ្គីសនី ធនាគារ អចលនទ្រព្យ និងការដឹកជញ្ជូន ។
ចុងបញ្ចប់ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើរតាមរយៈលោកស្រី ដួង ចៃចាន់ថន ប្រធានគណៈប្រភូថៃ សូមអោយវិនិយោគកិនថៃមកស្វែងរកវិស័យវិនិយោគក្នុងខេត្តព្រះសីហនុឲ្យកាន់ច្រើន ព្រាេះបច្ចុប្បន្ននេះកំណើនវិនិយោគកិននៅមានកំណើនតិចតួចបើប្រៀបធៀបនិងស្ថានភាពនៃគំរោងវិនិយោគក្នុងខេត្តព្រះសីហនុ ។

Posted in News.

Leave a Reply

Your email address will not be published. Required fields are marked *