ជំនួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ស្តីពីបណ្តាញនិងការចាប់ដៃគូរពាណិជ្ជកម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកសមាជិការួមនិងអាជីវករ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ស្តីពីបណ្តាញនិងការចាប់ដៃគូរពាណិជ្ជកម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈមកពីប្រទេសថៃ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គោលបំណងគឺផ្តោតសំខាន់ទៅលើពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុនិងសមាគមន៍មិត្តភាពកម្ពុជា-ថៃ ដើម្បីជំរុញពាណិជ្ជកម្មវិនិយោគក៏ដូចជាការផ្លាស់ប្តូរព័តមានពាណិជ្ជកម្ម វិនិយោគក្នុងខេត្តហើយកិច្ចប្រជុំនេះប្រារព្វធ្វើនៅសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ។

ពិធីសម្ភោធរោងចក្រស្រាបៀរសៃហ្គន នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម

នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ លោក ឃួន ប៊ុនសែ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកអញ្ជើញចូលរួមសម្ភោធរោងចក្រស្រាបៀរសៃហ្គន នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។

ពិធីចុះហត្ថលេខាអនុស្សរណៈមិត្តភាពសហប្រតិបតិ្តការអន្តរជាតិរវាងក្រុងឆាងវ៉ុននិងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រិភូខេត្តព្រះសីហនុអញ្ជើញចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈមិត្តភាពសហប្រតិបតិ្តការអន្តរជាតិរវាងក្រុងឆាងវ៉ុននិងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុង ឆាងវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ ។

សូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់ដែលមានបំណងចង់ស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់អោយបានជ្រាបថា ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងដឹកនាំសមាជិក សមាជិកា រួមនឹងអាជីវករចំនួន២០នាក់ចូលរួមកិច្ចប្រជុំពិភាក្សាស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដែលនិងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។ សំរាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ០៩៨ ៧៧៧ ៥៧០, ០១៦ ៦៦២០៩៦ សូមអរគុណ៕

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧

នាថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញចូលរួមបើកពិធីសម្ភោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំងលោកជំទាវ ។  

ជំនួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ

នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ រួមនឹងសហការី ៣នាក់ ។ ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធាន បានសំណូមពរ ដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ៣ចំនុច ដូចជា៖ ១.អ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ដោយមិនចាំបាច់ដឹកផ្ទាល់ទៅដល់មន្ទីរពេទ្យបាងកកទេដោយសូមអោយពេទ្យជំនាញ ហោះហើរមកសង្រ្គោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។ ២.សូមបញ្ចុះតម្លៃជូនដល់អ្នកជម្ងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។ ៣.សូមអោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ពង្រឹង សេវាកម្មអោយបានល្អជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។

មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សភាពាណិជ្ជកម្មកម្ពុជា

នាថ្ងៃទី៣០ ខែ មិនា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក អញ្ជើញចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ។