ជំនួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ

នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ រួមនឹងសហការី ៣នាក់ ។
ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធាន បានសំណូមពរ ដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ៣ចំនុច ដូចជា៖
១.អ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ដោយមិនចាំបាច់ដឹកផ្ទាល់ទៅដល់មន្ទីរពេទ្យបាងកកទេដោយសូមអោយពេទ្យជំនាញ
ហោះហើរមកសង្រ្គោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។
២.សូមបញ្ចុះតម្លៃជូនដល់អ្នកជម្ងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។
៣.សូមអោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ពង្រឹង សេវាកម្មអោយបានល្អជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។

Posted in News.

Leave a Reply

Your email address will not be published. Required fields are marked *