សូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់ដែលមានបំណងចង់ស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់អោយបានជ្រាបថា ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងដឹកនាំសមាជិក សមាជិកា រួមនឹងអាជីវករចំនួន២០នាក់ចូលរួមកិច្ចប្រជុំពិភាក្សាស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដែលនិងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។
សំរាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ០៩៨ ៧៧៧ ៥៧០, ០១៦ ៦៦២០៩៦ សូមអរគុណ៕

Posted in Uncategorized.

Leave a Reply

Your email address will not be published. Required fields are marked *