ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី-ចិន

នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ លោក ឃុត សុភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី-ចិន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។

កិច្ចប្រជុំពិភាក្សាជាមួយលោក ចូវ គរ័ សៀង អគ្គនាយករងនែក្រុមហ៊ុនផៅវើអ៊យ និងជាប្រធានគណៈប្រតិភូសមាគមន៏ប្រេង

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា រួមមានមន្ទីរពាក់ពន្ធ័ក្នុងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក ចូវ គរ័ សៀង អគ្គនាយករងនែក្រុមហ៊ុនផៅវើអ៊យ និងជាប្រធានគណៈប្រតិភូសមាគមន៏ប្រេងមកពីខេត្តគ័ងទុងនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់លើវិស័យវិនិយោគផ្នែកពាណិជ្ជកម្មនៃសមាគមន៏ប្រេងក្នុងដំណើរទស្សនៈកិច្ចក្នុងខេត្តព្រះសីហនុ៕