កិច្ចប្រជុំពិភាក្សាបូកសរុបការងារពាក់កណ្តាលអាណត្តិទី៣ លេីកទី២

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបូកសរុបការងារពាក់កណ្តាល អាណត្តិទី៣ លេីកទី២ ក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ។

កិច្ចប្រជុំប្រចាំខែ ឧសភា មិថុនា កក្កដា និងការស្វែងរកថវិការ ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨….

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំប្រចាំខែ ឧសភា មិថុនា កក្កដា និងការស្វែងរកថវិការ ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមនឹងសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ។

ជំនួបពិភាក្សាការងារជាមួយ លោក Chua Wei Jiea នាយកក្រុមហ៊ុន SME Care Pte Ltd

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក ទទួលជួបពិភាក្សាការងារជាមួយ លោក Chua Wei Jiea នាយកក្រុមហ៊ុន SME Care Pte Ltd មកពីប្រទេសសឹង្ហបុរីរួមនិងសហការី៤រូប គោលបំណងនៃជំនួបពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគផ្នែកទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។

ជំនូបពាណិជ្ជកម្មទ្វេរភាគីរវាងរូស្ស៊ី និងកម្ពុជា នៅទីក្រុងណូវ៉ូស៊ីប៊ី ប្រទេសរូស្សី

នាថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឃុត សុភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមក្នុងកម្មវិធីជំនូបពាណិជ្ជកម្មទ្វេរភាគីរវាងរូស្ស៊ី និងកម្ពុជា នៅទីក្រុងណូវ៉ូស៊ីប៊ី ប្រទេសរូស្សី គោលបំណងនៃជំនួបពិភាក្សាទ្វេភាគីនេះ គឺផ្តោតសំខាន់ទៅលើផលិតផលនិងសេវាកម្មដូចខាងក្រោម៖ ផ្នែកបរិភោគ អាហារ គ្រឿងសំអាង សណ្ឋាគារ ម៉ាស៊ីន វិស័យធនាគារ កសិកម្ម ផ្សារទំនើប អចលនទ្រព្យ គ្រឿងសំណង់ រថយន្ត សំលៀកបពាក់ និងមានជាង២០០មុខទៀត។

ពិធីសម្ភោធដាក់អោយប្រើប្រាស់សាខាថ្មីរបស់ក្រុមហ៊ុន ឃីង ថេល

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ពិធីសម្ភោធដាក់អោយប្រើប្រាស់សាខាថ្មីរបស់ក្រុមហ៊ុន ឃីង ថេល នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាប់ធនាគារអេស៊ីលីដា) ។

ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារ កិច្ចគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដឹកនាំដោយ ឯកឧត្តម ង្វៀង ហ្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។