ជំនួបពិភាក្សាការងារនិងពិសារបាយសាមគ្គីជាមួយ ឯកឧត្តម ម៉ៃ ឃើល តាន់ កេងស្យុង អគ្គរដ្ឋទូតសឹង្ហបុរី

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានឆ្នេរសមុទ្រថ្មី ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារនិងពិសារបាយសាមគ្គីជាមួយ ឯកឧត្តម ម៉ៃ ឃើល តាន់ កេងស្យុង អគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនិងសហការី២រូប គោលបំណងនៃកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគក្នុងខេត្តព្រះសីហនុ ។