Training course on Swiftlet’s House Maintenance

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអំពីការថែទាំផ្ទះត្រចៀកកាំ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសណ្ឋាគារឯករាជ្យ ។

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកានិងតំណាងមន្ទីរពាណិជ្ជកម្មខេត្តទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងសុលវៀតណាមប្រចាំខេត្តព្រះសីហនុ និង លោកស្រី ង្វៀង ធីយានញី នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងការវិនិយោគ ។ គោលបំណងនៃជំនួបពិភាក្សាគឺផ្តោតសំខាន់ទៅលើវិស័យវិនិយោគនិងវិស័យពាណិជ្ជកម្មក្នុងខេត្ត។

កម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករវៀតណាម-កម្ពុជាស្តីពីផលិតផលអគ្គីសនី………….

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកា អញ្ជើញចូលចូលរួមនិងស្វែងរកដៃគូលក់ផ្តាច់មុខក្នុងខេត្តព្រះសីហនុ ។    

ជំនួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងស៊ុលវៀតណាម

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងស៊ុលវៀតណាម និងសហការី២រូប គោលបំណងនៃជំនួបពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគក្នុងខេត្តព្រះសីហនុ ។        

ជំនួបពិភាក្សាការងារជាមួយលោក Steffen Kaeser ប្រធាន (Standard and Trade Facilitation …………….

នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក បានទទួលជួបពិភាក្សាការងារជាមួយលោក Steffen Kaeser ប្រធាន (Standard and Trade Facilitation Devision Department of Trade, Investment and Innovation )មកពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងសហការីប្រាំនាក់ រួមសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម គោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពល បញ្ហាប្រឈមនិងឱកាសក្នុងការវិនិយោគនៅក្នុងខេត្ត ដើម្បីប្រើជាធាតុចូលសម្រាប់កម្មវិធីភាពជាដៃគូរប្រចាំប្រទេស(Programme for Country Partnership)និងកំពុងប្រមូលធាតុនានាគ្រប់ភាគីពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជនដោយផ្តោចសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម ឧស្សាហកម្ម និងទេសចរណ៍ ។