ពិធីសម្ពោធវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា

នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមពិធីសម្ពោធវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជានិងការដាក់តាំងបង្ហាញផលិតផលកសិ-ពាណិជ្ជកម្មនិងផលិតផលកែឆ្នៃដ៏ទៃទៀតដែលផលិតដោយកសិករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហេងតារា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅរមណីយដ្ឋានឆ្នេរអូរឈើទាលខេត្តព្រះសីហនុ ។

ជំនួបពិភាក្សាការងារពាណិជ្ជកម្មជាមួយគណៈប្រតិភូពាណិជ្ជករនៃព្ររាជាណាចក្រថៃ

នាថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិភាក្សាការងារពាណិជ្ជកម្មជាមួយគណៈប្រតិភូពាណិជ្ជករនៃព្ររាជាណាចក្រថៃ ក្រោមអធីបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ ។

ជំនួបពិភាក្សាការងារជាមួយលោក Stepan Vojnar (Head of Economic and Commercial Section) ជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃស្ថានទូតឆេក…….

នាថ្ងៃព្រហស្បត៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសភាពាណិជ្ជកម្មខេត្តរួមនិងមន្រ្តីសាលាខេត្ត មន្រ្តីមន្ទីរទេសចរណ៍ខេត្ត ទទួលជួបពិភាក្សាការងារជាមួយលោក Stepan Vojnar (Head of Economic and Commercial Section) ជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃស្ថានទូតឆេកប្រចាំប្រទេសកម្ពុជានិងសហការី២រូប គោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពលក្នុងខេត្តនិងវិស័យវិនិយោគ សំណង់ ទេសចរណ៍ និង ឧស្សាហកម្ម ។

សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពីការជំរុញគម្រោងវិនិយោគនិងនិតិវិធីចុះបញ្ជីវិនិយោគ

នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក វែង លីលុច បុគ្គលិកផ្នែកព័ត៌មានវិទ្យា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងអោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពីការជំរុញគម្រោងវិនិយោគនិងនិតិវិធីចុះបញ្ជីវិនិយោគ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប។