ជំនួបសម្តែងការគួរសមរបស់លោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាត…

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ាឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹង ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអនុញ្ញាតអោយលោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាតនិងសហការី ៥ នាក់ ចូលជួបសម្តែងការគួរសមជាមួយសមាជិកសភាពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងនៃជំនួបពិភាក្សានេះគឺមន្ទីពេទ្យចង់អោយសភាពាណិជ្ជកម្មជួយផ្សព្វផ្សាយសេវាកម្មរបស់មន្ទីរពេទ្យទៅដល់បងប្អូនអាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋអោយបានដឹង ។ ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រសីហនុ បានសំណូមពរពីរចំនុចដូចជា ៖ ១.ថាអ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ ដោយមិនចាំបាច់ដឹកទៅមន្ទីរពេទ្យបាងកកទេ ដោយសូមអោយពេទ្យជំនាញហោះហើរមកសង្គ្រោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។ ២.សូមអោយមន្ទីរពេទ្យបាងកកជួយព្យាបាលជម្ងឺដល់ប្រពលរដ្ឋក្រីក្រដោយឥតថ្លៃក្នុងខេត្តព្រះសីហនុផងដែរ ។

ទទួលស្វាគមន៏ និងជួបពិភាក្សាការងារជាមួយលោក ឡូរ៉ង់ ទ្រីប៉ូណេ ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា ទទួលស្វាគមន៏ និងជួបពិភាក្សាការងារជាមួយលោក ឡូរ៉ង់ ទ្រីប៉ូណេ ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជារួមនឹងសហការីមួយរូប ហើយគោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពលក្នុងខេត្តព្រះសីហនុ។  

ពិធីសម្ពោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

នាថ្ងៃសៅរ៍ ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមបើកពិធីសម្ពោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំងលោកជំទាវ ។

ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នាថ្ងៃសៅរ៍ ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មខេត្តព្រះសីហនុបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរង្វង់មូលតោពីរ និងពិធីក្រុងពាលីបើកសង្រ្កាន្តឆ្នាំថ្មីខេត្តព្រះសីហនុរួមនិងទទួលទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ គ.ស២០១៨ ផងដែរ នៅបរិវេណLogoខ្លឹបឆ្នេរស្អាត ឆ្នេរអូរឈើទាល ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវ។