ជំនួបសម្តែងការគួរសមរបស់លោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាត…

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ាឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹង ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអនុញ្ញាតអោយលោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាតនិងសហការី ៥ នាក់ ចូលជួបសម្តែងការគួរសមជាមួយសមាជិកសភាពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងនៃជំនួបពិភាក្សានេះគឺមន្ទីពេទ្យចង់អោយសភាពាណិជ្ជកម្មជួយផ្សព្វផ្សាយសេវាកម្មរបស់មន្ទីរពេទ្យទៅដល់បងប្អូនអាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋអោយបានដឹង ។
ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រសីហនុ បានសំណូមពរពីរចំនុចដូចជា ៖
១.ថាអ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ ដោយមិនចាំបាច់ដឹកទៅមន្ទីរពេទ្យបាងកកទេ ដោយសូមអោយពេទ្យជំនាញហោះហើរមកសង្គ្រោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។
២.សូមអោយមន្ទីរពេទ្យបាងកកជួយព្យាបាលជម្ងឺដល់ប្រពលរដ្ឋក្រីក្រដោយឥតថ្លៃក្នុងខេត្តព្រះសីហនុផងដែរ ។

Posted in Uncategorized.

Leave a Reply

Your email address will not be published. Required fields are marked *