ចូលរួមជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Ernesto Braam ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍…

ថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញចូលរួមជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Ernesto Braam ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ នៃស្ថានទូតហូឡង់ប្រចាំប្រទេសសិង្ហបុរី នៅបន្ទប់VIP សាលាខេត្តព្រះសីហនុ ។

ពិធីចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការណ៍សិក្សាគម្រោងវិនិយោគសួនឧស្សាហកម្មថាមពលថ្មីក្នុងខេត្តព្រះសីហនុ

ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ២០១៨ នៅសាលាខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការណ៍សិក្សាគម្រោងវិនិយោគសួនឧស្សាហកម្មថាមពលថ្មីក្នុងខេត្តព្រះសីហនុរវាងក្រុមហ៊ុន Yunnan Hui He Groupនិងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។