កិច្ចប្រជុំស្ដីពីការផ្ដល់ និង ប្រមូលធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីវិនិយោគថ្មី……………………..

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ៖លោក ឃុត​ សោភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំស្ដីពីការផ្ដល់ និង ប្រមូលធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីវិនិយោគថ្មី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។