ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកានិងតំណាងមន្ទីរពាណិជ្ជកម្មខេត្តទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងសុលវៀតណាមប្រចាំខេត្តព្រះសីហនុ និង លោកស្រី ង្វៀង ធីយានញី នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងការវិនិយោគ ។ គោលបំណងនៃជំនួបពិភាក្សាគឺផ្តោតសំខាន់ទៅលើវិស័យវិនិយោគនិងវិស័យពាណិជ្ជកម្មក្នុងខេត្ត។

កម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករវៀតណាម-កម្ពុជាស្តីពីផលិតផលអគ្គីសនី………….

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកា អញ្ជើញចូលចូលរួមនិងស្វែងរកដៃគូលក់ផ្តាច់មុខក្នុងខេត្តព្រះសីហនុ ។    

ជំនួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងស៊ុលវៀតណាម

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងស៊ុលវៀតណាម និងសហការី២រូប គោលបំណងនៃជំនួបពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគក្នុងខេត្តព្រះសីហនុ ។        

ជំនួបពិភាក្សាការងារជាមួយលោក Steffen Kaeser ប្រធាន (Standard and Trade Facilitation …………….

នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក បានទទួលជួបពិភាក្សាការងារជាមួយលោក Steffen Kaeser ប្រធាន (Standard and Trade Facilitation Devision Department of Trade, Investment and Innovation )មកពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងសហការីប្រាំនាក់ រួមសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម គោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពល បញ្ហាប្រឈមនិងឱកាសក្នុងការវិនិយោគនៅក្នុងខេត្ត ដើម្បីប្រើជាធាតុចូលសម្រាប់កម្មវិធីភាពជាដៃគូរប្រចាំប្រទេស(Programme for Country Partnership)និងកំពុងប្រមូលធាតុនានាគ្រប់ភាគីពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជនដោយផ្តោចសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម ឧស្សាហកម្ម និងទេសចរណ៍ ។

ជំនួបពិភាក្សាការងារនិងពិសារបាយសាមគ្គីជាមួយ ឯកឧត្តម ម៉ៃ ឃើល តាន់ កេងស្យុង អគ្គរដ្ឋទូតសឹង្ហបុរី

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានឆ្នេរសមុទ្រថ្មី ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារនិងពិសារបាយសាមគ្គីជាមួយ ឯកឧត្តម ម៉ៃ ឃើល តាន់ កេងស្យុង អគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនិងសហការី២រូប គោលបំណងនៃកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគក្នុងខេត្តព្រះសីហនុ ។

China-Asean International exhibition at Nanning in China

នាថ្ងៃទី ១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ឧកញ៉ា ឡាវ កាង ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តព្រះសីហនុ រួមនិង​គណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា អញ្ជើញ​អមដំណើរ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ពិព័រណ័ចិន-អាស៊ាន លើកទី ១៤ ដែល​ប្រព្រឹត្តនៅទីក្រុង ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ។

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ អបអរសាទរខួប ៦០ឆ្នាំ របស់ក្រុមហ៊ុន HODO GROUP

នាថ្ងៃទី ២៥- ៣០ ខែ សីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន HODO GROUP ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុរួមនឹងគណ:ប្រតិភូថ្នាក់ដឹកនាំខេត្តព្រះសីហនុបានអញ្ជើញជាកិត្តិយសក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ អបអរសាទរខួប ៦០ឆ្នាំ របស់ក្រុមហ៊ុន HODO GROUP នៅទីក្រុង Wuxi ខេត្តJIANG SU នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ៕

កិច្ចប្រជុំពិភាក្សាបូកសរុបការងារពាក់កណ្តាលអាណត្តិទី៣ លេីកទី២

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបូកសរុបការងារពាក់កណ្តាល អាណត្តិទី៣ លេីកទី២ ក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ។

កិច្ចប្រជុំប្រចាំខែ ឧសភា មិថុនា កក្កដា និងការស្វែងរកថវិការ ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨….

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំប្រចាំខែ ឧសភា មិថុនា កក្កដា និងការស្វែងរកថវិការ ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមនឹងសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ។

ជំនួបពិភាក្សាការងារជាមួយ លោក Chua Wei Jiea នាយកក្រុមហ៊ុន SME Care Pte Ltd

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក ទទួលជួបពិភាក្សាការងារជាមួយ លោក Chua Wei Jiea នាយកក្រុមហ៊ុន SME Care Pte Ltd មកពីប្រទេសសឹង្ហបុរីរួមនិងសហការី៤រូប គោលបំណងនៃជំនួបពិភាក្សាផ្តោតសំខាន់ទៅលើវិស័យវិនិយោគផ្នែកទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។