ជំនូបពាណិជ្ជកម្មទ្វេរភាគីរវាងរូស្ស៊ី និងកម្ពុជា នៅទីក្រុងណូវ៉ូស៊ីប៊ី ប្រទេសរូស្សី

នាថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឃុត សុភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមក្នុងកម្មវិធីជំនូបពាណិជ្ជកម្មទ្វេរភាគីរវាងរូស្ស៊ី និងកម្ពុជា នៅទីក្រុងណូវ៉ូស៊ីប៊ី ប្រទេសរូស្សី គោលបំណងនៃជំនួបពិភាក្សាទ្វេភាគីនេះ គឺផ្តោតសំខាន់ទៅលើផលិតផលនិងសេវាកម្មដូចខាងក្រោម៖ ផ្នែកបរិភោគ អាហារ គ្រឿងសំអាង សណ្ឋាគារ ម៉ាស៊ីន វិស័យធនាគារ កសិកម្ម ផ្សារទំនើប អចលនទ្រព្យ គ្រឿងសំណង់ រថយន្ត សំលៀកបពាក់ និងមានជាង២០០មុខទៀត។

ពិធីសម្ភោធដាក់អោយប្រើប្រាស់សាខាថ្មីរបស់ក្រុមហ៊ុន ឃីង ថេល

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ពិធីសម្ភោធដាក់អោយប្រើប្រាស់សាខាថ្មីរបស់ក្រុមហ៊ុន ឃីង ថេល នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាប់ធនាគារអេស៊ីលីដា) ។

ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារ កិច្ចគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដឹកនាំដោយ ឯកឧត្តម ង្វៀង ហ្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ពិធីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក GAO SHUXUN អភិបាលរងខេត្តយីងណាន

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមពិធីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក GAO SHUXUN អភិបាលរងខេត្តយីងណាន ប្រទេសចិនជាមួយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅបន្ទប់ ប្រជុំVIP សាលាខេត្តព្រះសីហនុ ។  

លោក Wang Rui ប្រធានធនាគារចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម…….

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអនុញ្ញាតអោយលោក Wang Rui ប្រធានធនាគារចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសមនិងសំណេះសំណាលលើវិស័យវិនិយោគក្នុងខេត្តព្រះសីហនុជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្ម ។

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី-ចិន

នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ លោក ឃុត សុភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី-ចិន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។

កិច្ចប្រជុំពិភាក្សាជាមួយលោក ចូវ គរ័ សៀង អគ្គនាយករងនែក្រុមហ៊ុនផៅវើអ៊យ និងជាប្រធានគណៈប្រតិភូសមាគមន៏ប្រេង

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា រួមមានមន្ទីរពាក់ពន្ធ័ក្នុងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក ចូវ គរ័ សៀង អគ្គនាយករងនែក្រុមហ៊ុនផៅវើអ៊យ និងជាប្រធានគណៈប្រតិភូសមាគមន៏ប្រេងមកពីខេត្តគ័ងទុងនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់លើវិស័យវិនិយោគផ្នែកពាណិជ្ជកម្មនៃសមាគមន៏ប្រេងក្នុងដំណើរទស្សនៈកិច្ចក្នុងខេត្តព្រះសីហនុ៕

ជំនួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ស្តីពីបណ្តាញនិងការចាប់ដៃគូរពាណិជ្ជកម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកសមាជិការួមនិងអាជីវករ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ស្តីពីបណ្តាញនិងការចាប់ដៃគូរពាណិជ្ជកម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈមកពីប្រទេសថៃ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គោលបំណងគឺផ្តោតសំខាន់ទៅលើពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុនិងសមាគមន៍មិត្តភាពកម្ពុជា-ថៃ ដើម្បីជំរុញពាណិជ្ជកម្មវិនិយោគក៏ដូចជាការផ្លាស់ប្តូរព័តមានពាណិជ្ជកម្ម វិនិយោគក្នុងខេត្តហើយកិច្ចប្រជុំនេះប្រារព្វធ្វើនៅសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ។

ពិធីសម្ភោធរោងចក្រស្រាបៀរសៃហ្គន នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម

នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ លោក ឃួន ប៊ុនសែ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកអញ្ជើញចូលរួមសម្ភោធរោងចក្រស្រាបៀរសៃហ្គន នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។

ពិធីចុះហត្ថលេខាអនុស្សរណៈមិត្តភាពសហប្រតិបតិ្តការអន្តរជាតិរវាងក្រុងឆាងវ៉ុននិងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រិភូខេត្តព្រះសីហនុអញ្ជើញចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈមិត្តភាពសហប្រតិបតិ្តការអន្តរជាតិរវាងក្រុងឆាងវ៉ុននិងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុង ឆាងវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ ។