សូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់ដែលមានបំណងចង់ស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់អោយបានជ្រាបថា ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងដឹកនាំសមាជិក សមាជិកា រួមនឹងអាជីវករចំនួន២០នាក់ចូលរួមកិច្ចប្រជុំពិភាក្សាស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដែលនិងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។ សំរាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ០៩៨ ៧៧៧ ៥៧០, ០១៦ ៦៦២០៩៦ សូមអរគុណ៕

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧

នាថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញចូលរួមបើកពិធីសម្ភោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំងលោកជំទាវ ។  

ជំនួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ

នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារជាមួយ លោកវិជ្ជៈបណ្ឌិត Watson Aphiwatanakoon មកពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ រួមនឹងសហការី ៣នាក់ ។ ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធាន បានសំណូមពរ ដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ៣ចំនុច ដូចជា៖ ១.អ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ដោយមិនចាំបាច់ដឹកផ្ទាល់ទៅដល់មន្ទីរពេទ្យបាងកកទេដោយសូមអោយពេទ្យជំនាញ ហោះហើរមកសង្រ្គោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។ ២.សូមបញ្ចុះតម្លៃជូនដល់អ្នកជម្ងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។ ៣.សូមអោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ពង្រឹង សេវាកម្មអោយបានល្អជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។

មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សភាពាណិជ្ជកម្មកម្ពុជា

នាថ្ងៃទី៣០ ខែ មិនា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក អញ្ជើញចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ។

សិក្ខាសាលា ឧទ្ទេសនាមផលិតផលក្រុមហ៊ុន ភាគហ៊ុនស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសៃហ្គន(Sai Gon Beer)

នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកានិង អាជីវករ អញ្ជើញចូលរួមសិក្ខាសាលា ឧទ្ទេសនាមផលិតផលក្រុមហ៊ុន ភាគហ៊ុនស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសៃហ្គន(Sai Gon Beer)និងស្រាបៀរ អរទីហ្កឺរ (OETTINGER ) -គៀនយ៉ាងនាំចូលមកពីប្រទេសវៀតណាម នៅសណ្ឋាគារ Victory Paradise ។

សូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តព្រះសីហនុទាំងអស់ ដែលមានបំណងចង់ស្វែងរកដៃគូរសហការចែកចាយ លក់ដុំ និងលក់រាយស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសាយហ្គន(Sai Gon Beer)និងស្រាបៀរ អរទីហ្កឺរ (OETTINGER )

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ៖ មានកិតិ្តយសសូមជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តព្រះសីហនុទាំងអស់ ដែលមានបំណងចង់ស្វែងរកដៃគូរសហការចែកចាយ លក់ដុំ និងលក់រាយស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសាយហ្គន(Sai Gon Beer)និងស្រាបៀរ អរទីហ្កឺរ (OETTINGER ) ក្នុងខេត្តព្រះសីហនុ។ បើសិនបងប្អូនអាជីវករ ពាណិជ្ជករចាប់អារម្មណ៍ចែកចាយបន្ត សូមមកទំនាក់ទំនងនៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖ ០១២ ៨៤១ ៧៦២ ,០៩៨ ៧៧៧ ៥៧០ , ០១៦ ៦៦២ ០៩៦ សូមអរគុណ!!

ជំនួបពិភាក្សាការងារជាមួយ លោក JEYAKUMAR INDIRAN អ្នកគ្រប់គ្រងទូទៅ នៅ ក្រុមហ៊ុនJaber AL jaber Trading ប្រទេស ឌូប៊ៃ

នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា ទទួលជួបពិភាក្សាការងារជាមួយ លោក JEYAKUMAR INDIRAN អ្នកគ្រប់គ្រងទូទៅ នៅ ក្រុមហ៊ុនJaber AL jaber Trading ប្រទេស ឌូប៊ៃ រួមនិងសហការីចំនួន ៣រូប គោលបំណងនៃជំនួបពិភាក្សាផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មនិងវិស័យអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ ។

កិច្ចពិភាក្សាការងារជាមួយ លោក JAMES LEE ជំនួយការស្រាវជ្រាវទីផ្សារមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មតៃវ៉ាន

នាថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកទទួលជួបពិភាក្សាការងារជាមួយ លោក JAMES LEE ជំនួយការស្រាវជ្រាវទីផ្សារមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មតៃវ៉ាន គោលបំណងនៃជំនួបពិភាក្សាគឺដើម្បីស្រង់ពត៌មានវិនិយោគក្នុងខេត្តព្រះសីហនុ បន្ទាប់មកគណៈប្រតិភូក៏បានធ្វើដំណើរទៅកាន់ រោងចក្រស្បែកជើងញ៉ូវស្តា តំបន់សេដ្ឋកិច្ចពិសេស បិតត្រាង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រភូថៃស្តីពីវិស័យវិនិយោគ ផ្នែកពាណិជ្ជកម្មនិងទេសចរណ៍

នាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិកសមាជិកាទទួលជួបពិភាក្សាការងារជាមួយគណៈប្រភូថៃ ក្រោមអធិបតីភាពលោកផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពីវិស័យវិនិយោគ ផ្នែកពាណិជ្ជកម្មនិងទេសចរណ៍ ក្នុងខេត្តព្រះសីហនុហើយកិច្ចប្រជុំនេះប្រារព្វធ្វើនៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់ទៅលើវិស័យសំណង់ គ្រឿងបរិក្ខារពេទ្យ ថាមពលអគ្គីសនី ធនាគារ អចលនទ្រព្យ និងការដឹកជញ្ជូន ។ ចុងបញ្ចប់ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើរតាមរយៈលោកស្រី ដួង ចៃចាន់ថន ប្រធានគណៈប្រភូថៃ សូមអោយវិនិយោគកិនថៃមកស្វែងរកវិស័យវិនិយោគក្នុងខេត្តព្រះសីហនុឲ្យកាន់ច្រើន ព្រាេះបច្ចុប្បន្ននេះកំណើនវិនិយោគកិននៅមានកំណើនតិចតួចបើប្រៀបធៀបនិងស្ថានភាពនៃគំរោងវិនិយោគក្នុងខេត្តព្រះសីហនុ ។

សិក្ខាសាលាពីគ្រោះយោបល់ស្តីពីសេចក្តីព្រាងប្រកាសនិងការកំណត់កម្រៃបែបបទគយ…..

នា ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមសិក្ខាសាលាពីគ្រោះយោបល់ស្តីពីសេចក្តីព្រាងប្រកាសនិងការកំណត់កម្រៃបែបបទគយ ក្រៅការិយាល័យគយ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា រាជធានីភ្នំពេញ ។