ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នាថ្ងៃសៅរ៍ ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មខេត្តព្រះសីហនុបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរង្វង់មូលតោពីរ និងពិធីក្រុងពាលីបើកសង្រ្កាន្តឆ្នាំថ្មីខេត្តព្រះសីហនុរួមនិងទទួលទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ គ.ស២០១៨ ផងដែរ នៅបរិវេណLogoខ្លឹបឆ្នេរស្អាត ឆ្នេរអូរឈើទាល ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវ។

ពិធីសម្ពោធវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា

នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានអញ្ជើញចូលរួមពិធីសម្ពោធវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជានិងការដាក់តាំងបង្ហាញផលិតផលកសិ-ពាណិជ្ជកម្មនិងផលិតផលកែឆ្នៃដ៏ទៃទៀតដែលផលិតដោយកសិករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហេងតារា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅរមណីយដ្ឋានឆ្នេរអូរឈើទាលខេត្តព្រះសីហនុ ។

ជំនួបពិភាក្សាការងារពាណិជ្ជកម្មជាមួយគណៈប្រតិភូពាណិជ្ជករនៃព្ររាជាណាចក្រថៃ

នាថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិភាក្សាការងារពាណិជ្ជកម្មជាមួយគណៈប្រតិភូពាណិជ្ជករនៃព្ររាជាណាចក្រថៃ ក្រោមអធីបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ ។

ជំនួបពិភាក្សាការងារជាមួយលោក Stepan Vojnar (Head of Economic and Commercial Section) ជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃស្ថានទូតឆេក…….

នាថ្ងៃព្រហស្បត៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសភាពាណិជ្ជកម្មខេត្តរួមនិងមន្រ្តីសាលាខេត្ត មន្រ្តីមន្ទីរទេសចរណ៍ខេត្ត ទទួលជួបពិភាក្សាការងារជាមួយលោក Stepan Vojnar (Head of Economic and Commercial Section) ជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃស្ថានទូតឆេកប្រចាំប្រទេសកម្ពុជានិងសហការី២រូប គោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពលក្នុងខេត្តនិងវិស័យវិនិយោគ សំណង់ ទេសចរណ៍ និង ឧស្សាហកម្ម ។

សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពីការជំរុញគម្រោងវិនិយោគនិងនិតិវិធីចុះបញ្ជីវិនិយោគ

នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក វែង លីលុច បុគ្គលិកផ្នែកព័ត៌មានវិទ្យា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងអោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពីការជំរុញគម្រោងវិនិយោគនិងនិតិវិធីចុះបញ្ជីវិនិយោគ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប។

Happy New Year 2018

នាថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិធីបិទកម្មវិធីការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៧ ឈានចូល ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ នៅរមណីយដ្ឋានឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ។

ពិធីបើកសម្ពោធការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៧ ឈានចូល ២០១៨

នាល្ងាចថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមពិធីបើកសម្ពោធការប្រគុំតន្រ្តី និងតាំងពិព័រណ៌ពាណិជ្ជកម្មអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៧ ឈានចូល ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ រួមនឹង ឯកឧត្តម យន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំង លោកជំទាវ នៅរមណីយដ្ឋានឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ។

Inauguration of the 12th Cambodia Import-Export and One Province one Product Exhibition 2017

នាថ្ងៃសុក្រ ១២រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស ២៦៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ក្រោមអធិបធីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ៕

Training course on Swiftlet’s House Maintenance

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអំពីការថែទាំផ្ទះត្រចៀកកាំ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសណ្ឋាគារឯករាជ្យ ។

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ២០១៧នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកានិងតំណាងមន្ទីរពាណិជ្ជកម្មខេត្តទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តអានយ៉ាងប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀង ថេ គឿង អគ្គកុងសុលវៀតណាមប្រចាំខេត្តព្រះសីហនុ និង លោកស្រី ង្វៀង ធីយានញី នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងការវិនិយោគ ។ គោលបំណងនៃជំនួបពិភាក្សាគឺផ្តោតសំខាន់ទៅលើវិស័យវិនិយោគនិងវិស័យពាណិជ្ជកម្មក្នុងខេត្ត។