កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីការអភិវឌ្ឍន៍ភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចឆ្នេរសមុទ្រនៃប្រទេសទាំងបីគឺកម្ពុជា វៀតណាម ថៃ…..

ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីការអភិវឌ្ឍន៍ភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចឆ្នេរសមុទ្រនៃប្រទេសទាំងបីគឺកម្ពុជា វៀតណាម ថៃ(1st Cambodia Vietnam Thailand Economic Corridor Cooperation Conference ) នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ។

ផ្ដល់បទសំភាសន៍ជាមួយនិងទូរទស្សន៍ CCTV…….

នាព្រឹកថ្ងៃ ពុធ ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១ ខែ សីហា ឆ្នាំ២០១៨ ឧកញ៉ាឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិកអញ្ជើញផ្ដល់បទសំភាសន៍ជាមួយនិងទូរទស្សន៍ CCTV របស់ប្រទេសចិនស្ដីអំពីការរីកចម្រើន និង ការវិនិយោគយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ និងបញ្ហាប្រឈម នាពេលបច្ចុប្បន្ន ។

ជំនួបពាណិជ្ជកម្ម កម្ពុជា-កូរ៉េ………

នាថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង និង លោក ឃុត សុភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ជំនួបពាណិជ្ជកម្ម កម្ពុជា-កូរ៉េ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ។

ពិធីបិទការតាំងពិព័រណ៍សុវត្ថិភាពម្ហូបអាហារ បន្លែ និងផ្លែឈើ…………….

នាថ្ងៃ អង្គារ ៧កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមពីធីបិទការតាំងពិព័រណ៍សុវត្ថិភាពម្ហូបអាហារ បន្លែ និងផ្លែឈើ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងគម្រប់ព្រះជន្ម ៨២ យាងចូល៨៣ ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងលោកជំទាវ នៅរម្មណីយដ្ឋានឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។

ជំនួបសម្តែងការគួរសមរបស់លោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាត…

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ាឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹង ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអនុញ្ញាតអោយលោកវេជ្ជៈបណ្ឌិត សំឃិត ឧត្តមកិច្ចមង្គល ប្រធានមន្ទីរពេទ្យបាងកកត្រាតនិងសហការី ៥ នាក់ ចូលជួបសម្តែងការគួរសមជាមួយសមាជិកសភាពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងនៃជំនួបពិភាក្សានេះគឺមន្ទីពេទ្យចង់អោយសភាពាណិជ្ជកម្មជួយផ្សព្វផ្សាយសេវាកម្មរបស់មន្ទីរពេទ្យទៅដល់បងប្អូនអាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋអោយបានដឹង ។ ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រសីហនុ បានសំណូមពរពីរចំនុចដូចជា ៖ ១.ថាអ្នកជម្ងឺដែលត្រូវសង្គ្រោះបន្ទាន់ ដោយមិនចាំបាច់ដឹកទៅមន្ទីរពេទ្យបាងកកទេ ដោយសូមអោយពេទ្យជំនាញហោះហើរមកសង្គ្រោះអ្នកជម្ងឺនៅទីក្រុងភ្នំពេញវិញ ។ ២.សូមអោយមន្ទីរពេទ្យបាងកកជួយព្យាបាលជម្ងឺដល់ប្រពលរដ្ឋក្រីក្រដោយឥតថ្លៃក្នុងខេត្តព្រះសីហនុផងដែរ ។

ទទួលស្វាគមន៏ និងជួបពិភាក្សាការងារជាមួយលោក ឡូរ៉ង់ ទ្រីប៉ូណេ ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាងឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា ទទួលស្វាគមន៏ និងជួបពិភាក្សាការងារជាមួយលោក ឡូរ៉ង់ ទ្រីប៉ូណេ ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជារួមនឹងសហការីមួយរូប ហើយគោលបំណងនៃជំនួបពិភាក្សាគឺស្វែងយល់ពីសក្តានុពលក្នុងខេត្តព្រះសីហនុ។  

ពិធីសម្ពោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

នាថ្ងៃសៅរ៍ ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៨ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាអញ្ជើញចូលរួមបើកពិធីសម្ពោធការតាំងពិព័រណ៌ពាណិជ្ជកម្ម និងនិរតីសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំងលោកជំទាវ ។

SEMINAR ON HEALTH CHECK UP KNOWLEDGE

ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកានិងពាណិជ្ជករអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “ហេតុអ្វីចាំបាច់ពិនិត្យសុខភាពប្រចាំឆ្នាំនិងកម្មវិធីពិនិត្យសុខភាព២០១៧ ” ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មនិងមន្ទីរពេទ្យបាងកកចាន់ប៊ុរី ប្រទេសថៃ ។ Seminar on Health check up knowledge 01 December 2017 .

សូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់ដែលមានបំណងចង់ស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់អាជីវករ ពាណិជ្ជករទាំងអស់អោយបានជ្រាបថា ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងដឹកនាំសមាជិក សមាជិកា រួមនឹងអាជីវករចំនួន២០នាក់ចូលរួមកិច្ចប្រជុំពិភាក្សាស្វែងរកដៃគូពាណិជ្ជកម្មទ្វេភាគីស្តីពីវិស័យម្ហូបអាហារ និងភេសជ្ជៈមកពីប្រទេសថៃ រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដែលនិងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។ សំរាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ០៩៨ ៧៧៧ ៥៧០, ០១៦ ៦៦២០៩៦ សូមអរគុណ៕

សិក្ខាសាលា ឧទ្ទេសនាមផលិតផលក្រុមហ៊ុន ភាគហ៊ុនស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសៃហ្គន(Sai Gon Beer)

នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាង ឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកានិង អាជីវករ អញ្ជើញចូលរួមសិក្ខាសាលា ឧទ្ទេសនាមផលិតផលក្រុមហ៊ុន ភាគហ៊ុនស្រាបៀរលំដាប់លេខ១របស់វៀតណាមគឺស្រាបៀរសៃហ្គន(Sai Gon Beer)និងស្រាបៀរ អរទីហ្កឺរ (OETTINGER ) -គៀនយ៉ាងនាំចូលមកពីប្រទេសវៀតណាម នៅសណ្ឋាគារ Victory Paradise ។