President’s Message

សាររបស់ឧកញ៉ា ឡាវ កាង
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

-សូមជំរាបសួរបងប្អូនអាជីវករ ពាណិជ្ជករ វិនិយោគិនជាតិ និងអន្តរជាតិ

ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តិកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណតំណាក់កាលទី៣ប្រកបដោយភាពជឿជាក់ ។ កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យត្រូវបានដាក់ចេញដើម្បីធានាដល់ការអភិវឌ្ឍន៏ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពពង្រឹងនីតិរដ្ឋនិងឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លើយតបចំពោះការរីកចម្រើននេះ ប្រពន្ឋ័បច្ចេកវិទ្យាព័ត៌មានកាន់វិវឌ្ឍន៏ទំនើបទៅៗ និងកាន់តែមានសារះសំខាន់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រកបដោយប្រ សិទ្ឋិភាពលើគ្រប់វិស័យការងារ ទាំងការទំនាក់ទំនង ការដោះស្រាយបញ្ហាធុរកិច្ច ពាណិជ្ជកម្ម ការងារការទូត។ល។ និង។ល។ ជាក់ស្តែងថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចប្រើប្រាស់ប្រពន្ឋ័បច្ចេកវិទ្យាព័ត៌មានជាមធ្យោបាយដ៏មានប្រសិទ្ឋិភាពក្នុងការដោះស្រាយការងារប្រចាំថ្ងៃ និងធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅយ៉ាងទូលំទូលាយផងដែរ។

ក្នុងអាណតិ្តទី២នេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំផែនការយុទ្ឋសាស្រ្ត បង្កើតអោយមានគេហទំព័ររបស់ខ្លួនដើម្បីបំពេញបេសកកម្មជួយដល់ធុរជនក្នុង និងក្រៅប្រទេសក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដោយរក្សាបរិយាកាសវិនិយោគប្រកបដោយតម្លាភាពសមភាព និងមានប្រសិទិ្ឋភាពខ្ពស់។

គេហទំពរ័របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៖ នឹងក្លាយជាប្រទីបបំភ្លឺផ្លូវដល់វិនិយោគិនជាតិ និងអន្តរជាតិដែលមានបំណងបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ មានភាពងាយស្រួលទទួលបានព័ត៌មានពិតនិងសសក្តានុពលរបស់ខេត្ត ព្រមទាំងមានទំនុកចិត្តដ៏ កក់ក្តៅចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុយើងផងដែរ។
ខ្ញុំសូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទំាងអស់ដែលតែងតែគាំទ្រដល់សកម្មភាពនានារបស់យើងខ្ញុំ៕

ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

ឧកញ៉ា ឡាវ កាង

President_Message

Message from Oknha LAV Kang
President of Preah Sihanouk Province Chamber of Commerce

The fifth-mandate Royal Government of Cambodia has been continuing to confidently implement its political platform of the third-phase Rectangular Strategy. Deeper reform in all sectors has been carried out to ensure the development and sustainable economic growth, to strengthen the rule of law and to keep working on poverty alleviation with high effectiveness.

Responding to this progress, a technological system has been upgraded for the sake of every sector including communication, business solution, trade and diplomatic affairs and especially Samdech Techo HUN SEN, Prime Minister of the Kingdom of Cambodia, also uses the technological system to solve daily work and to widely communicate directly with his officials and people.

In this second mandate, Preah Sihanouk Province Chamber of Commerce has prepared its strategic plan by creating its own website to help local and international businessmen to do their business and investment in an environment with transparency, equality and with high effectiveness.

The website of Preah Sihanouk Province Chamber of Commerce will be a guidance to share business information to national and international investors who intent to invest in Sihanouk province, making them more convenience to obtain reliable and potential information of the province and to be more trustful under the leadership of the Royal Government of Cambodia and sub-government of Sihanouk province.
I would like to express my sincere thanks to Samdech, Excellencies, Lok Chumteav, Neak Oknha, Oknha, Ladies and Gentlemen for your support to our activities, and wish you all the best.

President of Preah Sihanouk Province Chamber of Commerce

Oknha LAV Kang